ប្រពលរដ្ឋស្រុកកៀនស្វាយ ស្នើលោកព្រុំ សំណាង ជួយបង្ក្រាបល្បែងស៊ីសងចូលមាន់ខុសច្បាប់ ក្នុងឃុំភូមិធំ!

30

ខេត្តកណ្តាល៖ប្រពលរដ្ឋស្រុកកៀនស្វាយបានឲ្យដឹងថា មានទីតាំងលួចជល់មាន់ ភ្នាល់ដាក់ប្រាក់ តែងតែលួចលេងរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ស្ថិតនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ។ កំពុងតែពេញនិយម និងលេងបានយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាលេងភ្នាល់ដាក់លុយ ដោយបានស្រែករំពងអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនរំខានដល់ត្រចៀកអាជ្ញាធរ និងគ្មានខ្វល់ខ្វាយពីទោសទណ្ឌបន្តិចណាទាល់តែសោះ។

ពលរដ្ឋក្នុងស្រុកកៀនស្វាយបានលើកឡើងបន្តទៀតថា ទីតាំងល្បែង ស៊ីសងមាន់ជល់ខាងលើនេះ ទំនងមានបារមីខ្លាំងហើយមើលទៅ បានជាលោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ មិនហ៊ានចុះបង្ក្រាប ឬទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយផងក៏មិនដឹង? ទើបបានជាលោក ព្រំ សំណាង មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាប និងមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពលរដ្ឋខាងលើបានលើកឡើងទៀតថា ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថកិច្ចជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។សូមជម្រាបថាល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។
លោកព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានថ្លែងមកកាន់អង្គភាពសារព័ត៌មានយើងដឹងថា ថាករណីនេះលោកធ្លាប់ធ្វើការបង្ក្រាបច្រើនលើកច្រើនសារហើយ តែពួកនោះមិនចេះរាងចាលសោះ លោកបានបញ្ជាក់ថា ទីកន្លែងលួចលេងជល់មាន់ភ្នាល់ដាក់ប្រាក់ខាងលើនេះ ជាកន្លែងស្មុគស្មាញក្នុងការចុះបង្ក្រាប តែទោះយ៉ាងណាក៏ដោយលោកនឹងខិតខំធ្វើការបង្ក្រាប មិនឱ្យក្រុមអ្នកលេងល្បែងលួចលេងបានបន្តទៀតទេ៕