មេឃុំ ពន្លៃ និងមេភូមិ រងភាពអាម៉ាសជាខ្លាំង ក្រោយពី អ្នកលេង ពេញបណ្តាញសង្គមរិះគន់ បែកផ្សែង រឿងមេឃុំនិងមេភូមិ បោះ ត្រា ឯកភាព ឲ្យ ឈ្មួញ ធ្វើ អាជីវកម្មបោះ ពុម្ភ ផ្តាច់មុខ

161

បន្ទាយមានជ័យ៖ លោក គ្រីប ឡាំង មេឃុំពន្លៃ នៃស្រុកភ្នំស្រុកចេញលិខិតនិរាករណ៍ ចំពោះការស្នើសុំបើកអាជីវកម្មរោងពុម្ពស្របច្បាប់ផ្តាច់មុខនៅឃុំមួយក្នុងខេត្តបន្ទាយមានជ័យវិញ ក្រោយទទួលបានការរិះគន់យ៉ាងចាស់ដៃ។ កាលពីថ្ងៃទី២៧ ខែធ្នូ មេឃុំពន្លៃលោក គ្រីប ឡាំ និងតំណាងមេភូមិគោកតាសុខ បានចុះហត្ថលេខា យល់ព្រមតាមសំណើរបស់ឈ្មោះ ទន់ វីរៈ ដែលស្នើសុំបើកអាជីវកម្មបោះពុម្ពផ្តាច់មុខ នៅឃុំពន្លៃ ខេត្តបន្ទាយមានជ័យ។ ក្រោយលិខិតស្នើនោះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម រងការរិះគន់ពីមហាជនជាច្រើន នៅថ្ងៃទី២៩ ខែធ្នូ លោកមេឃុំពន្លៃ នៃស្រុកភ្នំស្រុក បានចេញលិខិតនិរាករណ៍ លើការសម្រេចរបស់ខ្លួន និងសូមអភ័យទោសដល់មន្ត្រីរាជការគ្រប់ថ្នាក់ និងសាធារណជនទាំងអស់ ជាពិសេសពលរដ្ឋនៅភូមិទាំង៦ នៃឃុំពន្លៃផ្ទាល់។ ក្នុងលិខិតនោះលោកមេឃុំបានសរសេរថា៖ «បន្ទាប់ពីមានការរិះគន់ពីសំណាក់បងប្អូន និងឃុំខ្លួនឯងបានឃើញថា មានខុសឆ្គងឆកល្វែងពីផ្លូវច្បាប់ ដូចនេះ រដ្ឋបាលឃុំពន្លៃ សូមចេញលិខិតមោឃៈ និងនិរាករណ៍ចោល នូវលិខិតស្នើសុំបើកអាជីវរបស់លោក ទន់ វីរះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។ គួរឱ្យដឹងដែលថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានបុរសម្នាក់បានស្នើសុំបើកអាជីវកម្មបោះពុម្ពផ្តាច់មុខ នៅឃុំពន្លៃ ហើយក៏មានការឯកភាពពីមេឃុំពន្លៃ និងតំណាងមេភូមិគោកតាសុខផងដែរ តែមានការបែកធ្លាយលិខិតនោះ និង ចែកចាយជាច្រើន ទទួលបានការរិះគន់ និងមិនពេញចិត្តពីសំណាក់មហាជនដោយលើកហេតុផលច្បាប់អាជីវកម្មផ្សេងៗ៕