ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចេញប្រតិបត្តិការ ជួយសង្រ្គោះនិងពន្លត់អគ្គិភ័យឆាបឆេះអាគារក្រុមហ៊ុនក្រេនដាយមេនរីសត…

24

កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋអ្នកដំណើឆ្លងកាត់រង្វង់មូល មុខផ្សារកំពង់ស្ពឺ ស្នើសុំឲ្យអាជ្ញាធរក្រុងច្បារមន មេត្តាជួយពិនិត្យមើល និងរៀបសណ្តាប់ធ្នាប់លើដងផ្លូវសារធាណៈ ខណៈមានក្រុមអាជីវករ បាននាំគ្នាដាក់តាំងលក់ចំណីអាហាពេញលើផ្លូវ បង្កឲ្យមានការកកស្ទះចរាចរ រកផ្លូវដើរស្ទើមិនរួច។

ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះមានការកកស្ទះចរាចរខ្លាំង ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលាខេត្តកំពង់ស្ពឺ និងការធ្វើដំណើទៅកន្លែងផ្សេងៗទៀត។ នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកស្រី ចាប់ណូ អាយុ៦៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលើកឡើងថា សូមអាជ្ញាធរក្រុងច្បារមន ដែលមានលោក ទឹម ផានូ អភិបាលក្រុងថ្មីវ័យក្មេង ព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ សូមជួយរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវរង្វង់  មូលមុខផ្សារកំពង់ស្ពឺ ខណៈដែលក្រុមអាជីវករលក់លើផ្លូវ បង្កឲ្យមានការកកស្ទះពិបាកធ្វើចរាចរខ្លាំងណាស់។ ពីព្រោះសព្វថ្ងៃនេះ ក្រុមអាជីវករទាំងខាងក្នុងផ្សារធំក៏ដាក់លក់ចេញមកខាងក្រៅលើផ្លូវសារធារណៈដែរ រិតតែធ្វើឲ្យផ្លូវកកស្ទះទ្វេរដង ជាពិសេសការធ្វើដំណើរនៅលើផ្លូវកាន់តែចង្អៀតតូចពិបាកធ្វើដំណើខ្លាំងណាស់សព្វថ្ងៃនេះ។