ពលរដ្ឋ សំណូមពរឱ្យអាជ្ញាធរជួយពិនិត្យមើលក្រុមអាជីវករ ដាក់តាំងលក់លើចិញ្ចើមផ្លូវសារធាណៈបង្កឲ្យកក់ស្ទះពិបាកធ្វើដំណើររៀងរាល់ថ្ងៃ

26

កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋអ្នកដំណើឆ្លងកាត់រង្វង់មូល មុខផ្សារកំពង់ស្ពឺ ស្នើសុំឲ្យអាជ្ញាធរក្រុងច្បារមន មេត្តាជួយពិនិត្យមើល និងរៀបសណ្តាប់ធ្នាប់លើដងផ្លូវសារធាណៈ ខណៈមានក្រុមអាជីវករ បាននាំគ្នាដាក់តាំងលក់ចំណីអាហាពេញលើផ្លូវ បង្កឲ្យមានការកកស្ទះចរាចរ រកផ្លូវដើរស្ទើមិនរួច។

ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះមានការកកស្ទះចរាចរខ្លាំង ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅសាលាខេត្តកំពង់ស្ពឺ និងការធ្វើដំណើទៅកន្លែងផ្សេងៗទៀត។ នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។

លោកស្រី ចាប់ណូ អាយុ៦៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលើកឡើងថា សូមអាជ្ញាធរក្រុងច្បារមន ដែលមានលោក ទឹម ផានូ អភិបាលក្រុងថ្មីវ័យក្មេង ព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ សូមជួយរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវរង្វង់  មូលមុខផ្សារកំពង់ស្ពឺ ខណៈដែលក្រុមអាជីវករលក់លើផ្លូវ បង្កឲ្យមានការកកស្ទះពិបាកធ្វើចរាចរខ្លាំងណាស់។ ពីព្រោះសព្វថ្ងៃនេះ ក្រុមអាជីវករទាំងខាងក្នុងផ្សារធំក៏ដាក់លក់ចេញមកខាងក្រៅលើផ្លូវសារធារណៈដែរ រិតតែធ្វើឲ្យផ្លូវកកស្ទះទ្វេរដង ជាពិសេសការធ្វើដំណើរនៅលើផ្លូវកាន់តែចង្អៀតតូចពិបាកធ្វើដំណើខ្លាំងណាស់សព្វថ្ងៃនេះ។

លោកបានបន្តទៀតថា សព្វថ្ងៃនេះផ្សារកំពង់ស្ពឺ ត្រូវបានក្រុមអាជីវករដាក់លក់ដូរលើផ្លូវជំវិញផ្សារ ព្រមទាំងអ្នកដាក់ផ្ញើម៉ូតូកង់លើផ្លូវសារធារណៈដើម្បីធ្វើអាជីវកម្មរកផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានខ្វល់ពីការកកស្ទះផ្លូវនោះឡើយ។ កក្តានរះហើយទើបប្រជាពលរដ្ឋធ្វើសំណូមពរទៅអាជ្ញាធរក្រុងច្បារមន ព្រមទាំងអាជ្ញាធរខេត្ត ជាពិសេសជំនាញពាក់ព័ន្ឋជួយមេត្តាពិនិត្យមើលនឹងរៀបចំសណ្តាប់ធ្នាប់ផង ព្រោះផ្សារកំពង់ស្ពឺ សម្បូភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើឆ្លងកាត់ជារៀងរាល់ថ្ងៃ កុំឲ្យពួកគាត់រិះគន់ប៉ះពាល់មុខមាត់ខេត្ត។

ក្រោមការលើកឡើង ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋខាងលើនេះ លោក លៀង ចាន់លី តំណាងក្រុមហ៊ុនវិនិយោគផ្សារកំពង់ស្ពឺ បានឲ្យអ្នកសារព័ត៌មានដឹងថា ទីតាំងដែលក្រុមអាជីវករនាំគ្នាលក់ដូរនោះ ក្រុមអាជីវករមិនបានបង់ឲ្យថ្លៃភាស៊ីនោះទេ ខាងក្រុងច្បារមនគេមិនឲ្យអាជីវករបង់ភាស៊ីឲ្យខាងលោកឡើយ។ ដូច្នេះហើយពាក់ព័ន្ឋនឹងរឿងសណ្តាប់ធ្នាប់ខាងក្រុងជាអ្នកទទួលខុសត្រូវ។

ចំណែកលោក ទឹម ផានូ អភិបាលក្រុងច្បារមនថ្មីវ័យជាង២០ឆ្នាំវិញ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅតាមទូរស័ព្ទ ដើម្បីសុំការបកស្រាយ និងពន្យល់ពាក់ព័ន្ធក្រុមអាជីវករនាំគ្នាដាក់លក់ដូរលើផ្លូវសារធារណៈខាងលើ តែមិនអាចនិយាយគ្នាបានដោយសារប្រព័ន្ធទូរស័ព្ទនិយាយស្តាប់គ្នាមិនបាន បើទោះបីជាខំព្យាយាមទំនាក់ទំនងជាច្រើនដងក៏ដោយ សង្ឃឹមថា លោក ទឹម ផានូ អភិបាលក្រុងច្បារមន មានឆន្ទៈក្នុងទុក្ខកង្វល់របស់ប្រជាពលរដ្ឋលើកឡើងនេះផង៕