កណ្តាល៖ លោកបណ្ឌិតអនុប្រធាន ឃន ជឺ តំណាងលោក សាស្ត្រាចារបណ្ឌិតប្រធាន វិន សាវឿន នារសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ពិភាក្សាកិច្ចការងារ និងពិសារអាហារសាមគ្គីរួមគ្នា ជាមួយ លោក លោកស្រី ជាប្រធានអង្គភាពសារព័ត៌មាន ទីប្រឹក្សាអង្គភាព និពន្ធនាយក និងភ្នាក់ងារសារព័ត៌មានជាច្រើននាក់ទៀត។
ក្នុងពិធីជួបជុំខាងលើ លោកបណ្ឌិត ឃន ជឺ បានលើកឡើងពីកិច្ចការងារមួយចំនួនជុំវិញការចុះមូលដ្ឋានគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកការងារលើយុវជន នៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោកបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រី ជាប្រធានអង្គភាពសារព័ត៌មាន ទីប្រឹក្សាអង្គភាព និពន្ធនាយក និងភ្នាក់ងារសារព័ត៌មានដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជួបជុំគ្នានាថ្ងៃនេះ។ លោកបណ្ឌិតក៏បានកោតសរសើរពីឆន្ទះរបស់បងប្អូនដែលមានបំណងចង់ចូលរួមក្នុងកិច្ចការចុះមូលដ្ឋានឃុំវាលម្លូរជាមួយក្រុមការងារ និងបានស្វាគមន៍យ៉ាងកក់ក្ដៅក្រៃលែង៕