ស្ត្រីម្នាក់មានជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅផ្ទះ តែពេលប្តីផឹកស្រវឹងប្រើហិ.ង្សាមកលើគាត់ធ្វើឱ្យគាត់តូចចិត្តខ្លាំងពេកមកប៉ងលោត..ទឹកសម្លា..ប់ខ្លួន

32

ភ្នំពេញ ៖ ​ស្ត្រីម្នាក់មានជំងឺកូវីដ-​១៩ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​គាត់​ឱ្យទៅ​សម្រាក​ព្យាបាល​នៅផ្ទះ ប៉ុន្តែ​ពេល​ប្តី​ផឹក​ស្រវឹង​តែងតែ​ប្រើ​ហិ..​ង្សា​វាយតប់​រូប​គាត់​ជា​រៀងរាល់ថ្ងៃ ទើប​គាត់​សម្រេចចិត្ត​ទៅ​លោ​ត​ទឹកស​ម្លា..​ប់​ខ្លួនពីលើស្ពានជ្រោយចង្វា តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ទាន់។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​​ម៉ោង​១១​យប់ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

បើតាមស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លា..ប់ខ្លួនតែមិនបានសម្រេចនោះបានឱ្យដឹងថា គាត់មានអាយុ​៤៣​ឆ្នាំ សុំ​មិន​ប្រាប់​ឈ្មោះ ហើយ​រូប​គាត់​ធ្វើការ​មើលថែ​ក្មេង​ៗ​នៅ​អង្គការ​មួយ។ រូប​គាត់​បាន​ចាប់ដៃ​គ្នា​ជាមួយ​ប្តី​ពោះម៉ាយ​វ័យ​៦៣​ឆ្នាំ​ម្នាក់ ដោយ​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ​។

ដំបូង​ៗ​ការ​រស់នៅ​គឺ​ចុះសម្រុង​គ្នា​ណាស់ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះប្តីគាត់បែរជាកើតចិត្តរករឿងប្រចណ្ឌ ឱ្យតែពេល​ផឹក​ស្រវឹង​ម្តង​ៗគឺ​តែងតែ​ចោទ​រូប​គាត់​ថា​លួច​មាន​ប្រុស​ឈ្មោល និង​តែងតែ​វា​យ​តប់​រូប​គាត់​ស្ទើរ​តែរៀងរាល់ថ្ងៃ ។

ស្រ្តីរូបនោះបន្ត​ថា ប៉ុន្មាន​ថ្ងៃមុន​នេះគាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក៏​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាកទៅធ្វើតេស្ត ហើយ​ប្រាប់​ថា រូបគាត់កើតជំងឺកូវីដ-១៩ និង​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​រូប​គាត់​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ។  ពេល​គាត់​សម្រាក​ព្យាបាល​នៅផ្ទះ​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ បែរជា​កន្លែងធ្វើការ​របស់​គាត់​បាន​ចោទប្រកាន់​ថាគាត់​កុហក យក​លេស​ធ្វើ​ជា​ឈឺ ព្រោះ​ចង់​នៅ​ជិត​ប្តី ដើម្បី​គេច​ពី​ការងារ​ទៅ​វិញ ។

ចំណែក​ប្តី​របស់​គាត់​វិញ បែរជា​ប្រចណ្ឌរូប​គាត់​ហើយ​ចោទ​ថាយក​លេស​ធ្វើ​ជា​ឈឺ​នៅផ្ទះ​លួច​ទៅ​មាន​សហា​យ​ទៅ​វិញ ហើយ​ពេល​ផឹក​ស្រវឹង​ម្តង​ៗគឺ​តែងតែ​ប្រើ​ហិ..​ង្សា​វា​យ​តប់​រូប​គាត់​ស្ទើរ​រៀងរាល់ថ្ងៃ ។ នៅ​ថ្ងៃ​កើតហេតុ​នោះ ប្តី​គាត់​បាន​វា.​យ​គាត់ និង​យក​ខ្សែក្រវាត់​មក​រឹ​ត​ក​គាត់​ឡើង​ជាំ​ ពេល​នោះ​គាត់​រើ​រួច​ក៏​រត់​ចេញពីផ្ទះ​ទាំង​គ្មាន​ស្បែកជើង​តាំងពី​សង្កាត់​បឹង​កេងកង​៣ រហូត​មក​ដល់​ស្ពាន​ជ្រោយចង្វា ហើយក៏ប៉ងលោ..តទឹកសម្លា..ប់ខ្លួនតែម្តង ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​លើ​ស្ពាន​ជ្រោយចង្វាបាន​ប្រាប់​ថា មុន​កើតហេតុគេ​បានឃើញ​ស្ត្រី​វ័យ​ចំណាស់​ខាងលើ​ឈរ​យំ​លើ​ស្ពាន​ជ្រោយចង្វា ហើយ​ប៉ុនប៉ង​លោ​ត​ទឹកស​ម្លា..​ប់​ខ្លួន។ ពេលឃើញ​ដូច្នោះ ប្រជាពលរដ្ឋ​បម្រុង​រត់​ចូល​ទៅ​ជួយ តែ​ត្រូវ​គាត់​ស្រែក​ហាមឃាត់​កុំ​ឱ្យមក​ជិត​គាត់ ព្រោះ​គាត់​មាន​ជំងឺ​កូ​វី​ដ​-១៩ ។

បន្ទាប់ពីកើតហេតុស្ត្រីរូបនេះ​បាន​ប្រាប់​ថា រូប​គាត់​ចង់ទៅ​សម្រាក​ព្យាបាល​នៅ​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​គេច​ពី​ប្តី​ដែល​តែងតែ​ប្រើ​ហិ​ង្សា​មក​លើ​គាត់  ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ជួយ​អន្តរាគមន៍ តែ​គ្មាន​អ្នក​ណា​ខ្វាយខ្វល់​ឡើយ។ ស្ត្រី​រង​គ្រោះ​រូប​នេះ​ក៏​បាន​ដើរ​ចេញពី​ស្ពាន​បាត់​ទៅ ដោយ​មិនដឹង​ថា​ទៅ​ទីណា​នោះ​ទេ?​៕