ប្រជាពលរដ្ឋជនជាតិដើមភាគតិច ចំនួន៦០០គ្រួសារបានឲ្យដឹងថា កាលពីខែសីហា ឆ្នាំ 2021 ក្រុមហ៑ុនឈ្មោះ ញូវ ឡាញ ខេម ភីធីវ៉ាយ បានមកជ្វាលនិងឈូសឆាយផ្ទះនឹងដីដំណាំរបស់ពួកគាត់ បង្កឲ្យពួកគាត់ដែលជាជនជាតិដើមភាគតិចនោះចំនួន 600 គ្រួសារមានការភ្ញាក់ផ្អើលជាខ្លាំង។ក្នុងពេលនោះពួកគាត់ក៏បានលើគ្នានាំគ្នាមកធ្វើការតវ៉ាជាមួយនឹងក្រុមហ៊ុននោះ រីឯក្រុមហ៊ុននោះដែលមានតំណាងឈ្មោះលោក យិនលី បាននាំគ្រឿងចក្រមកឈូឆាយផលដំណាំនិងផ្ទះសំបែងរបស់ប្រជាជនដែលជាជនជាតិដើមភាគតិចចំនួន 600 គ្រួសារនោះខ្ទេចអស់គ្មានសល់ ថាដីនោះជាដីរបស់ក្រុមហ៊ុនទាំងបំពាន។
ប្រជាពលរដ្ឋបានឲ្យដឹងបន្តទៀតថា ដីនោះគឺគាត់បានអាស្រ័យផលតាំងតែពីដូនតាមកម្ល៉េះបានដាំដុះធ្វើស្រែចំការមានស្រូវមានដំណាំផ្សេងៗជាដើម។ ពុំដែលមានក្រុមហ៊ុនឬក៏អ្នកណាមកអះអាងថាជាដីរបស់ខ្លួនទេ ទើបតែនៅខែ សីហា ឆ្នាំ 2021 ស្របពេលដីមានហាងឆេង ក៏លេចមុខក្រុមហ៊ុនមួយនេះមកធ្វើការឈូសឆាយ ធ្វើឲ្យពួកគាត់ក្តៅក្រហាយក៏បានរត់ទៅប្ដឹង លោកអភិបាលស្រុកសំបូរ( ចាស់ )ឲ្យជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី មកទល់ពេលនេះនូវតែមិនទាន់ដោះស្រាយចប់នៅឡើយ។ រីឯលោក គង់ មេត្តា អភិបាលស្រុកសំបូរ( ថ្មី) បានប្រាប់ដល់អ្នកសារព័ត៌មានយើងឲ្យដឹងថា ដីទំនាស់នោះបាននិងកំពុងដោះស្រាយហើយនៅក្នុងចំណុចភូមិស្រែបឹង ឃុំ រលួសមានជ័យ ស្រុកសំបូរខេត្តក្រចេះ។ តែសុំឲ្យប្រជាពលរដ្ឋដាក់ឯកសារនៅច្រកចេញចូលតែមួយឯណោះទៅវិញ។
បើតាមយោងតាមឯកសារមួយសន្លឹករបសក្រុមហ៊ុនឃើញថាគឺមានសំណើសុំគ្រឿងចក្រអេស្កាវ៉ូទ័រមួយគ្រឿងតែប៉ុណ្ណោះ ដើម្បីឆ្លងកាត់ក្រុងក្រចេះទៅជីកស្រះទឹកនៅក្នុងភូមិស្រែបឹង ឃុំមានជ័យ ស្រុកសំបូរ ខេត្ត ក្រចេះ ដែរលោកអភិបាលខេត្តក្រចេះបានអនុញ្ញាត និងចុះហត្ថលេខាឱ្យនៅថ្ងៃទី 28 ខែ06 ឆ្នាំ 2021ដោយម្ចាស់គ្រឿងចក្រឈ្មោះ ប៉ូគុណធាង តែបែរជាយកគ្រឿងចក្រមកឈូសឆាយដីនិងផ្ទះសម្បែងរបស់ប្រជាជននៅទីនោះទៅវិញ។និងបានចោតប្រកាន់ប្រជាជនថាបានក្លែងឯកសារកម្មសិទ្ធិកាន់កាប់ដីដែលមានចុះហត្ថលាលេខាពីលោកមេភូមិផ្ទាល់ផងដែរ។
អ្វីលើសពីនោះទៀតបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងនោះគាត់ថាពុំអាចទទួលយកបានទេ។នៅសំដីមិនទទួលខុសត្រូវរបស់មេឃុំផងដែរ។ ហើយបានប្រាប់អ្នកសារព័ត៌មានយើងថាមេឃុំ បានប្រើសម្ដីមិនសមរម្យនិងប្រមាថដល់អាយុជីវិតរបស់ពួកគាត់ថែមទៀត។ថាបើមិនឃើញក្តាមឈូសមិនស្រក់ទឹកភ្នែក។ រីឯ តំណាងក្រុមហ៊ុនលោក យិនលី ក្រោយពីប្រជាពលរដ្ឋផ្ទុះការតាវ៉ាក៏ចេញមកដោះស្រាយដោយបានប្រាប់ទៅដល់ប្រជាពលរដ្ឋសូមឲ្យយកឯកសារនិងថតផ្ទះសម្បែងដែរក្រុមហ៊ុនឈូសឆាយ ក្រុមហ៊ុននិងកាត់ឈ្វារអោយ តែមកដល់ពេលនេះក្រុមហ៊ុននៅតែប្រើគ្រឿងចក្រឈូសឆាយដីចម្ការរបស់ពួកគាត់ដដែល ដែលធ្វើឲ្យប៉ះពាល់ដល់ការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ។ក្នុងនោះប្រភពប្រជាពលរដ្ឋបានផ្ដល់ឲ្យអ្នកសារព័ត៌មានបន្តទៀតថាលោក យិន លី បានកាត់ដីរបស់ក្រុមហ៊ុនលក់ក្នុងតម្លៃមួយហិចតាបើធ្វើឯកសារត្រឹមឃុំតម្លៃ23000(ដុល្លា)បើធ្វើឯកសារដល់ខេត្តតម្លៃ 3,500 (ដុល្លារ)។ប្រជាពលរដ្ឋឆ្ងល់ថាចុះបើដីរបស់ក្រុមហ៊ុនតើឯណាឯកសារបញ្ជាក់មានពិដាឬក៏ផ្លាកសញ្ញាណាសម្គាល់ឲ្យពិតប្រាកដគឺមានតែក្រដាសមួយសន្លឹកឲ្យពួកគាត់ រើ នឹងឈូសឆាយដំណាំផ្ទះសម្បែងចេញពីដីនោះ។ តើនេះត្រឹមត្រូវដែរឬទេ? រីឯខ្លួនឯងកាត់ដីលក់ក្នុងតម្លៃ 2,300(ដុល្លា)ឯកសាត្រឹមឃុំ បើឯកសារដល់ខេត្តគឺ 3,500(ដុល្លា) តើដីសម្បទានសេដ្ឋកិច្ចគេឲ្យជ្វាលកាត់ក្បាលដីលក់បែបនេះដែរឬទេ? មកដល់ពេលនេះក្រុមហ៊ុន ញូឡាញ តំណាងដោយលោក យិនលី បានបន្តយកគ្រឿងចក្រភ្ជួររាស់ដីទំនាស់នោះជារៀងរាល់ថ្ងៃ ដែលពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋបានដាក់សំណើនិងបណ្ដឹងមកដល់ក្រសួងដែនដីនគររមណីយកម្មព្រមទាំងខុទ្ទកាល័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលដោយឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ។ ប្រជាពលរដ្ឋបានគោរពជូនដំណឹងដល់ឯកឧត្តមជួយដល់ពួកគាត់។ក្នុងនោះក៏មានឯកសារបញ្ជូនចុះថ្ងៃទី 5 ខែ សីហា ឆ្នាំ2021 ឈ្មោះសៅ រាប ; វង្ស យិន និង ឈ្មោះ ឈាន រេន ដែលជាតំណាងប្រជាពលរដ្ឋនៅក្នុងភូមិស្រែបឹង ឃុំ រលួសមានជយ័ ស្រុក សំបូរ ខេត្តក្រចេះ គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ឲ្យក្រុមហ៊ុន ញូវ ឡាញ ខេម ភីធីវ៉ាយ អិលធីឌី ដែលបានរំលោភបំពានឈូសឆាយដីនិងផ្ទះសម្បែងរបស់ពួកគាត់។
ប្រជាពលរដ្ឋបានលើកដៃសំពះអង្វនិងមានសង្ឃឹមដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ទ្រីនៃកម្ពុជាតែម្នាក់ដែលអាចផ្ដល់យុត្តិធម៌ បាននៅដីនិងផ្ទះសម្បែងមករស់នៅវិញ។ ដែលស្ថិតនៅក្នុងភូមិស្រែបឹង ឃុំរលូនមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។ប្រជាពលរដ្ឋ ក៏សូមទទួចស្នើសុំដល់ឯកឧត្តម ហូ សិទ្ធី សូមលោកមេត្តាជួយពណ្លើនការដោះស្រាយជូនដល់ពួកគាត់ផងកូនចៅក្រណាស់គ្មានអ្វីទីពឹងទេ មានតែដីនឹងផ្ទះ ប៉ុណ្នឹងសំរាប់ចិញ្ចឹមកូន ចិញ្ជឹមជីវិតទៅថ្ងៃអនាគត ។
ជំវិញករណីខាងលើនេះអង្គភាពព័ត៏មានយើងនិងរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬតំណាងក្រុមហ៊ុន បំភ្លឺនិងបកស្រាយនូវអ្វីដែលប្រជាពលរដ្ឋបានផ្ដល់មកឲ្យអ្នកសារព័ត៌មានយើងចុះផ្សាយ បើថាមិនពិតអាចបំភ្លឺបាននៅទីស្នាក់ការកណ្ដាលរាជធានីភ្នំពេញ សូមជម្រាបថាអង្គភាពសារព័ត៌មានយើងខ្ញុំពុំមែនជាតុលាការពុំមែនជាសមត្ថកិច្ច ពុំមែនជាអាជ្ញាធរ។ពុំមែនជាអ្នកកាត់ក្តីដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំផ្សាយនូវអ្វីដែលប្រជាពលរដ្ឋបានពឹងពាក់នឹងផ្ដល់ឲ្យតែប៉ុណ្ណោះ.យ៉ាងណាមិញអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីភាគគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ