ភ្នំពេញ៖ នៅទីបំផុត, ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ាបានទម្លាយឯកសាររបស់ក្រសួងព័ត៌មាន លេខ០២៦ ព.ម ជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត មិនឲ្យបន្តអាជ្ញាប័ណ្ណអង្គភាពព័ត៌មានចំនួន៣គឺ អង្គភាពសារព័ត៌មាន Bayongtimes, អង្គភាពសារព័ត៌មាន KCTV, និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ។
នៅក្នុងលិខិតបានបញ្ជាក់ថា គណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មានបានពិនិត្យនិងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានចំនួន ៣គឺ អង្គភាពសារព័ត៌មាន Bayongtimes, អង្គភាពសារព័ត៌មាន KCTV, និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងកិច្ចសន្យាអាជីវកម្មដែលសមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ជាមួយគ្នានេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា បើក្រុមលោកមិនប៉ះខ្ញុំ ខ្ញុំក៏មិនប៉ះក្រុមលោកដែរ ខ្ញុំសុំតែមួយសុខទេ […] ក្រុមលោកមានអីប្រកែកទៀតទេ និយាយឱ្យត្រង់មកកូនប្រុស កុំពេលមានរឿងរត់ចោលគ្នា លោកបងឯងតួនាទីអីហើយគួរតែដឹងខ្លួនឯងហើយ លេងគេបាន គេលេងវិញកុំខឹង ខ្ញុំលេងមែនទែន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បន្ថែមទៀតថា ក្រុមលោកជួបគ្នាបន្តដោះស្រាយ នៅតុលាការទៀត ខ្ញុំខុសដឹងខុសត្រូវដឹងត្រូវ ខ្ញុំមិនបំពានអ្នកណាឡើយ