ខឹងជនរងគ្រោ-ះរឿងធ្វើម្ហូបហូបបាយ ក៏យកកាំបិ.តកា..ប់ពីក្រោយខ្នង បណ្ដាលឲ្យរងរបួ.សធ្ងន់

1025

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការនគរបាលស្រុកកម្រៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកម្រៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវង៉ុក) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩នឹង០០នាទី នៅចំណុចព្រៃឫស្សី ក្រុមទី០៥ ភូមិកម្រៀង ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម សារ៉ាត់ ហៅច្រមុះធំ ភេទប្រុស អាយុ ៥៨ឆ្នាំ បានប្រើប្រាស់កាំបិតខ្វែវង៉ុកកាប់ទៅលើជនរងគ្រោ-ះឈ្មោះ គិ គូ ហៅ ខេមរ: ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិកម្រៀង ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង មុខរបរកម្មករ បណ្ដាលឲ្យរងរបួសក្បាលចំនួន៨កន្លែង ដៃខាងស្ដាំចំនួន២កន្លែង រងរបួសធ្ងន់។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោ-ះម្នាក់ឈ្មោះ គិ គូ ពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពី ទៅកាប់កូនឈើយកមកធ្វើរោងស្នាក់នៅពេលកំពុងកាប់កូនឈើខ្លួនខឹងជនរងគ្រោ-ះយូរហើយនឹងរឿងធ្វើម្ហូបហូបបាយក៏យកកាំបិត ខ្វែវង៉ុកកាន់ដៃឆ្វេងកាប់ទៅលើជនរងគ្រោ-ះពីក្រោយខ្នងបណ្ដាលឲ្យរងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកម្រៀង និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕