រាជរដ្ឋាបាលកម្ពុជា ប.ង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ដែលមានសង្កាត់ចំនួន១១!

40

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣.១២.២០២២។បានចេញអនុក្រឹត្យ សម្រេចប.ង្កើត ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយដាក់ទីតាំង ក្រុងអរិយក្សត្រ នៅក្នុងមូ..លដ្ឋាន ឃុំអរិយក្សត្របច្ចុប្បន្នៈ។

អនុក្រឹត្យនោះ បានកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្ដាល ដើម្បីដាក់បញ្ចូលក្នុងក្រុងអរិយក្សត្រ!។មានដូចជា៖ ឃុំបាក់ដា.វ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វា..យជ្រំ ។រីឯឃុំចំនួន៥ទៀត បច្ចុប្បន្នៈនៅក្នុងស្រុកល្វាឯម ដែលត្រូវកាត់បញ្ចូល ក្រុងអរិយក្សត្រ មានដូចជា ឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង ពោលគឺក្រុងអរិយក្សត្រ ដែលត្រូវប.ង្កើតឡើងនៅពេលនេះ មានសង្កាត់ចំនួន១១ ដូចខាងលើ៕