ពលរដ្ឋខ្មែរដែលបានទៅលេងកម្សាន្តនៅតំបន់កោះរ៉ុង ប្រយត្ន័ ស្វា ដេញខាំ

777

ព្រះសីហនុ៖គិតត្រឹមថ្ងៃទី២២ធ្នូ មានពលរដ្ឋខ្មែរ៣នាក់ ដែលបានទៅលេងកម្សាន្តនៅតំបន់កោះរ៉ុង បានរងគ្រោះ ដយសារ ស្វា រស់នៅលើកោះនោះ ដេញខាំ បណ្តាលឲ្យរងរបួស ។

អាជ្ញាធរបានទទួលដំណឹងថា មានករណីសត្វស្វាខាំប្រជាពលរដ្ឋ នៅត្រង់ចំណុចឆ្នេរប្រាសាទ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលរួមមាន៖ ទី១. ជនរងគ្រោះឈ្មោះ ឈឹម សុខគង់ ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកលក់ដូរនៅឆ្នេប្រាសាទ មានទីលំនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ត្រូវសត្វស្វាខាំនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨ៈ៣៥នាទីព្រឹក។

ទី២ ជនរងគ្រោះឈ្មោះ សួន រស្មី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នករត់តាក់ស៊ី មានទីលំនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ត្រូវសត្វស្វាខាំនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧ៈ០០នាទីរសៀល។ និងទី៣. ជនរងគ្រោះឈ្មោះធី លីដា ភេទប្រុស អាយុ៣ឆ្នាំ មានឪពុកឈ្មោះ ធន់ សុធី អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ ណក់ ស៊ីនួន អាយុ៣៣ឆ្នាំ អ្នកទាំងពីរជាកម្មករសំណង់ ស្នាក់នៅផ្ទះបងឈ្មោះ ដេវីដ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ត្រូវបានសត្វស្វាខាំ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣ៈ៣០នាទីថ្ងៃត្រង់។
អាជ្ញាធរក្រុងកោះរ៉ុង បានអំពាវនាវឱ្យអ្នកទេសចរដែលទៅលេងកម្សាន្តនៅតំបន់ខាងលើមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វស្វាព្រៃនៅលើកោះរ៉ុង ដែលមានភាពកាចសាហាវ ខណៈអាជ្ញាធរកំពុងមានវិធានការទប់ស្កាត់ និងការពារសុវត្ថិភាពជូនអ្នកទេសចរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ ដើម្បីបញ្ចៀសកុំឱ្យសត្វស្វាទាំងនោះមករំខានអ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ៕