ជម្លោះ ប្រពន្ធតាមទាន់ ប្តីចូលខារ៉ាអូខេ អ្នកសារព័ត៌មានអនឡាញទៅថត ផ្សាយ ក្លាយជា ជម្លោះ បែកផ្សែង

76

ភ្នំពេញ ៖ មានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជិតស្ពានអាកាសក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណះពេល ប្រពន្ធឃើញប្តីចូលខារ៉ាអូខេ ក្លាយជា ជម្លោះ ពាក្យសម្តី បែកផ្សែង ។

យោងតាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានតាមដានឃើញប្តីរបស់គាត់ចូលទៅក្នុងKTV មួយកន្លែងនៅម្ដុំបណ្ដោយជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈពេលប្តីកំពុងតែសប្បាយ ក៏ស្រាប់តែស្ត្រីជាប្រពន្ធបានទៅទាន់ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាផ្អើលគេផ្អើលឯងនៅខាងក្រៅខារ៉ាអូខេ ក៍ស្រាប់តែមានអ្នកព័ត៌មានអនឡាញមកថតរូបប្តីប្រពន្ធពួកគាត់ឈ្លោះប្រកែកគ្នា ដើម្បីឡាយជាសាធារណៈ ។ ពេលនោះប្តីប្រពន្ធពួកគាត់រត់ដេញតាមហាមមិនអោយថតរូបភាពប្តីប្រពន្ធពួកគាត់យកទៅផ្សព្វផ្សាយ ខ្លា.ចខ្មាសគេ តែអ្នកព័ត៌មាននៅតែថត ទើបពួកគាត់បានបើករថយន្តដេញតាមកាក់អ្នកព័ត៌មានរូបនោះរហូតដល់ជិតស្ពានអាកាសក្បាលថ្នល់បង្កជាជម្លោះតែម្តង ។

ដោយឡែកខាងភាគីជាអ្នកសារព័ត៌មានអនឡាញវិញបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានទទួលព័ត៌មានថា មានករណីជម្លោះ ហើយពួកគាត់ក៍បានចេញទៅថតយករូបភាព តែពេលទៅថត ក៍ស្រាប់តែភាគីខាងរថយន្តដែលជាប្តីប្រពន្ធនោះបានស្តីជេរ និងដេញចាប់វា.យបំរុងប្រើហិ.ង្សា នៅចំនុចក្បាលថ្នល់នេះតែម្តង ។
ក្នុងហេតុការណ៍ខាងលើនេះដែរ ក្រោយកើតហេតុ ភាគីទាំងសងខាងសម្របសម្រួលមិនត្រូវគ្នានោះទេ ដោយសារខាងភាគីប្តីប្រពន្ធបានសងជម្ងឺចិត្តទៅអ្នកយកព័ត៌មានចំនួន២០ដុល្លារ តែភាគីខាងអ្នកព័ត៌មានមិនព្រមទទួលទេ ទើបសុខចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ដើម្បីរង់ចាំចំណាត់ការតាមច្បាប់នៅពេលក្រោយ ៕