រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍជនបទ អបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបងពាសវាលពាសកាល (ODF)

12

ខេត្តកណ្ដាល៖  នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងអភិវឌ្ឍជនបទ បានសម្តែងអបអរសាទរ ចំពោះ ខេត្តកណ្តាល ដែលទទួលបានជយ័លាភីជាខេត្តបញ្ចប់បន្ទោរបង់ពាសវាល ពាសវាលពាសកាល(ODF) ឆ្នាំ២០២២ នេះ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តស្វាយរៀង។

ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក រ៉ាប៊ុន អបអរសាទរ បែបនេះ គ្រាដែលខេត្តកណ្តាល បានប្រារព្ធពិធីរៀបចំដង្ហែទទួលជយ័លាភីពានរង្វាន់ ជាខេត្តបញ្ចប់បន្ទោរបង់ពាសវាល(ODF)។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម បណ្ឌិត សភាចារ្យ គូសបញ្ជាក់ថា៖ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបា​ច់សម្រាប់ ប្រជាពលរដ្ឋខ្មែរ ហើយវិស័យនេះក៏ជាអាទិភាពមួយក្នុងចំណោមវិស័យជាអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង គោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ដែលមានទស្សនៈវិស័យកំណត់ថា “នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់ក្នុងបរិស្ថានដែលមាន អនាម័យប្រកបដោយនិរន្តរភាព”។

នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ ទូទាំងខេត្តកណ្ដាលមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើ ១០០% ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុបចំនួន ១១ក្រុង ស្រុក ១២៧ឃុំ សង្កាត់ ១,០១០ភូមិ ដែលក្នុងនោះ ចំនួន ក្រុង ស្រុក ODF ១១ក្រុង ស្រុក គិតជាភាគរយ ១០០%, ចំនួនឃុំ