នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២។
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខ កងពលតូចអន្តរាគមន៍លេខ១៤ តំបន់ប្រតិបត្តិការសឹករង,កងការពារព្រំដែនលេខ៥០១,កងរាជអាវុធហត្ថ,កងកម្លាំងនគរបាល ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ និងពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងពីរ និងថ្លែងអំណរគុណ កោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងប្រទេសមានសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់កាលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរពអនុវត្តរាល់បទបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍ដ៍លំបាក។
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញប្រគល់អាវរងារ អំណោយជាសម្ភារ និងថវិកា ជូនអង្គភាពកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅក្នុងខេត្តពោធិ៍សាត់ សរុបចំនួន ០៦អង្គភាព៕
វរសេនាតូចលេខ មួយសែសិបមួយ ១៤១.141 Inter Vention Battalion.