ខេត្តព្រះសីហនុ ៖ បើនិយាយដោយងាយយល់ ការប្រើប្រាស់ផ្លូវល្បឿនលឿន ប្រើពេលវេលាតិច ឆាប់រហ័ស មិនមែនទាល់តែបើកលឿនខ្លាំងនោះទេ គឺដោយសារតែជាផ្លូវធ្វើចរាចរណ៍ មានភាពងាយស្រួលជាង មិនមានការរាំងស្ទះផ្សេងៗ ហើយអាចបើកក្នុងល្បឿនលឿនមួយ ស្របតាមការកំណត់របស់ច្បាប់ ក្នុងការប្រើប្រាស់ផ្លូវ ។ នេះជាលើកឡើងពីផេក ប្រជាជន ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
បងប្អូនដែលឆ្លងកាត់ និងប្រើប្រាស់ផ្លូវល្បឿនលឿន សូមបើកបរតាមល្បឿនកំណត់ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿន តម្លើងកាម៉េរាចល័តដើម្បីត្រួតពិនិត្យល្បឿន ដើម្បីជៀសវាងកុំឱ្យទទួលការផាកពិន័យនៅបញ្ជរបង់ប្រាក់ ឬលិខិតផាកពិន័យដល់មុខផ្ទះ សូមបើកបរដោយប្រុងប្រយ័ត្ន គ្រប់យ៉ាងដើម្បីសុវត្ថិភាពបងប្អូន ។
សូមបញ្ជាក់ថា, ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រាប់មុនការអនុញ្ញាតឱ្យបើកដំណើរផ្លូវល្បឿនលឿនមុន២ថ្ងៃមកម្លេះ ដោយបញ្ជាក់ថា, សូមកុំ បេីកបរលេីសល្បឿនកំណត់ នគរបាលចរាចរណ៍ បានត្រៀមខ្លួនជាស្រេច តាមគោលដៅសំខាន់ៗ លេីផ្លូវល្បឿនលឿន សូម គោរពច្បាប់ចរាចរណ៍ បេីកបរដោយសុវត្ថិភាព ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕