ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃេីញស..ពយុវតីម្នាក់ដែលបានលោតទឹកពីលេីស្ពានជ្រោយចង្វាកាលពី២ថ្ងៃមុនហេីយនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះនៅត្រេីយខាងកេីតស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ជនរងគ្រោះមានឈ្មោះចេង ស្រីណេត អាយុ១៥ឆ្នាំ នៅភូមិអូរខ្យង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ មានការភ្ញាក់ផ្អេីលមួយបន្ទាប់ពីគេឃើញយុវតីរងគ្រោះបានមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វាចុះទៅក្រោមលិចបាត់ដោយបន្សល់ទុកកាបូបស្ពាយ១ ស្បែកជេីងមួយគូ តុក្កតាខ្លាឃ្មុំមួយ ទូរស័ព្ទមួយគ្រឿងផងដែរ រួមទាំងឯកសារមួយចំនួនទៀត ។
រហូតមកដល់ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះប្រជាពរដ្ឋអ្នកនេសាទក៏ប្រទះឃេីញសពជនរងគ្រោះអណ្តែតឡេីនៅត្រេីយខាងកេីតជិតស្ពានជ្រោយចង្វាតែម្តង។ ក្រោយមកក៏បានរាយការណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅសាច់ញាតិដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕