រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kW៖ ល្បឿនទាបបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

23

រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត៖ ល្បឿនទាបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងលឿនបំផុត ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

គ្រុបប្រភេទរថយន្តទាំងអស់ ក្នុងករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

ផ្លូវល្បឿនលឿន​មានច្រកចេញ-ចូល ទាំងអស់ចំនួន៨ទីតាំងរួមមានដូចជា៖​ ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រលេខ៣​,​ ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រលេខ២៦,​ ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រលេខ៤៣,​ ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រលេខ៧៦,​ ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រលេខ១១៤,​ ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រលេខ១៣៥,​ ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រលេខ១៧២​ និងច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រលេខ១៨២៕