ភ្នំពេញ÷អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីសម្រេចឲ្យអាជ្ញាធរ 25 ខេត្តក្រុង ចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស ។
តាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូនដល់អាជ្ញាធរតាមបណ្ដាលខណ្ឌនិមួយៗត្រូវមានវិធានការយ៉ាងម៉ឺនម៉ាត់ ចូលរួមបង្ក្រាបទប់ស្កាត់រាល់បទល្មើស ល្បែងស៉ីសង់គ្រប់ប្រភេទនៅរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ថ្មីនេះលោក គួច ចំណា ប្រធានផ្សារច្បារអំពៅ បានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ ចុះណែនាំអប់រំទៅដល់អាជីវករផ្សារច្បារអំពៅ អំពីការលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ បើសិនករណីណាបងប្អូនអាជីករដែរហ៊ានបន្តលួចលាក់បើកល្បែងស៉ីសង់ខុសច្បាប់នោះ និងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយបើគណៈកម្មការផ្សារបានរកឃើញ លោកនិងចាប់និងបញ្ជូន ដើម្បីកសាងសំណុំរឿងទៅតុលាការអនុវត្តតាមផ្លូវច្បាប់។
ក្នុងនាមថ្នាក់ដឹកនាំផ្សារច្បារអំពៅ លោក គួច ចំណាន នឹងបន្តត្រួតពិនឹត្យនៅគ្រប់អាជីវករទាំងអស់ ដើម្បីពង្រឹងការអនុវត្តនូវបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល និងបញ្ឈប់នៅល្បែងខុសច្បាប់នានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ហើយបើករណីនៅតែលួចបើកដំណើរការបន្ត គឺត្រូវតែបង្រ្កាបតែម្ដង៕