ខេត្តបន្ទាយមានជ័យ ៖ យុវតីអាយុ១៨ឆ្នាំម្នាក់ក្នុងចំណោមយុវតី៤នាក់ផ្សេងទៀតបាននាំគ្នាជិះទូកទៅយកឌុយទូរស័ព្ធដៃស្រាប់តែលិចទូកលង់ទឹកស្លាប់នៅរសៀលម៉ោង៣ថ្ងៃទី០៤ខែតុលាឆ្នាំ២០២២នៅចំណុចភូមិក្បាលកោះសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្បែរអូរព្រំដែនកម្ពុជា-ថៃ ។
សពនាងក្រមុំឈ្មោះ ស្រី ថេង អាយុ១៨ឆ្នាំ មានលំនៅឋានក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះទូកមានគ្នា៤នាក់បំណងទៅយកឌុយបញ្ចូលថ្មទូរស័ព្ទ លុះ ពេលអុំទៅដល់ពាក់កណ្តាលផ្លូវក៏ស្រាប់តែទូកលិចចូលក្នុងផ្ទៃទឹកដែលមានជម្រៅជិត២ម៉ែត្របណ្តាលឱ្យយុវតីម្នាក់លង់ទឹកបាត់តែម្តង ។
ក្រោយកើតហេតុ ព័ត៌មានខាងលើបានដឹងដល់អ្នកជិតខាងទើបនាំគ្នាទៅមុជរាវរក ហើយបានរកឃើញក្រោយ១ម៉ោងបន្ទាប់។ បច្ចុប្បន្នសពត្រូវបានសាច់ញាតិដឹកយកទៅតម្កល់នៅវត្តបាលិលេយ្យក្រុងប៉ោយប៉ែតដើម្បីប្រារព្ធធ្វើបុណ្យតាមប្រពៃណី ៕