ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៦២នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៧៦នាក់ និងករណីស្លាប់ ០នាក់ (០នាក់ មិនបានចាក់វ៉ាក់សាំង)
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ២៦២នាក់ទៀត ជាសះស្បើយ ៧៦នាក់ និងស្លាប់ ០នាក់
-ករណីឆ្លងសហគមន៍ ២២៦នាក់
-អ្នកដំណើរពីបរទេស ៣៦នាក់
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២
-អ្នកឆ្លងសរុប = 122,468នាក់
-អ្នកជាសះស្បើយ = 118,420នាក់
-អ្នកស្លាប់ = 3,015 នាក់