តុលាការ បង្គាប់ឲ្យ ជនជាតិកូសូវ៉ូ មួយរូបសងជំងឺចិត្តឯកឧត្តម កៅ គឹមហួន និងលោក ជំទាវ ឃឹម រ៉ានីចំនួន១០០លានរៀល ពីបទ បរិហាកេរ្តិ៏ ឯ.ឧ កៅ គឹមហួន និងលោកជំទាវ ឃឹម រ៉ានី ដែលថាឆបោ.កលុយ៥៩លានដុល្លា

28

ភ្នំពេញ៖ សំណុំរឿ.ងបរិហាកេរ្ដិ៍ពាក់ព័ន្ធដែលថាឯកឧត្តម កៅ គឹមហួន និងលោកជំទាវ ឃឹម រ៉ានី ឆបោ.កលុយជនជាតិកូសូវ៉ូចំនួន៥៩លានដូល្លារ ពេលនេះត្រូវបានចៅក្រមជំនុំជំរះនៃសាលាដំបូងរាជធានីភ្នំពេញសម្រេច ចោទប្រ.កាន់ លោក ដេននីស កូកូវីក (Denis Cokovic) អ្នកជំនួញជនជាតិកូសូវ៉ូ ពីបទបរិហាកេរ្តិ៏ ជាសាធារណៈ ទៅតាមបណ្តឹងរបស់ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ឃឹម រ៉ានី អគ្គនាយិការស្ថានីយ៏ទូរទស្សន៏អាស៊ីអាគ្នេយ៏។

សាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការលើសំណុំរឿ.ងបរិហាកេរ្តិ៏នេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវប្រ.កាសសាលក្រមនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ដែលសម្រេចចោទប្រាកន់ លោក ដេន នីស កូកូវីក (Denis Cokovic) ពីបទបរិហាកេរ្តិ៏ជាសាធារណៈ ដោយពិន័យជាប្រាក់ចំនួន៦លានរៀល និងសងជំងឺចិត្តឯកឧត្តម កៅ គឹមហួន និងលោក ជំទាវ ឃឹម រ៉ានីចំនួន១០០លានរៀល។ នេះបើតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ប្រាប់នៅថ្ងៃទី៣០ កញ្ញានេះ។

លោក ដេននីស កូកូវីក (Denis Cokovic) អ្នកជំនួញជនជាតិកូសូវ៉ូ បានបរិហាកេរ្តិ៏ ឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ឃឹម រ៉ានី អគ្គនាយិការស្ថានីយ៏ទូរទស្សន៏អាស៊ីអាគ្នេយ៏ តាមរយៈការផ្តល់ បទសម្ភាសន៏ជាមួយគេហទំព័រ South-East Asia Globe.com កាលពីថ្ងៃទី២៦ ខែ មេសា ២០២២ ថា ឯកឧត្តម កៅ គឹមហួន និងលោកជំទាវ បានឆបោ.កលុយ របស់លោកអស់ ចំនួន៥៩ លានដុល្លារអាមេរិក។ ប៉ុន្តែឯកឧត្តម កៅ គឹមហួន និងលោកជំទាវ ឃឹម រ៉ានី មិនដែលទទួលបានលុយសូម្បីមួយដុល្លារពីលោក ដេននីស រឺបោ.កប្រាក់លុយលោកដេននីសសោះឡើយ។

លោកដេននីស កូកូវីក (Denis Cokovic) មិនបានបង្ហាញខ្លួន នៅក្នុងសាវនាការជំនុំជំរះកាលពីថ្ងៃទី១៩ កញ្ញា ហើយក៏មិន បង្ហាញវត្តមាននៅថ្ងៃ ប្រ.កាសសាលក្រុមនេះដែរ។ សាល ក្រមនៅនេះ គឺជាការផ្តល់យុត្តិធម៌ចំពោះឯកឧត្តម កៅ គឹមហួន និងលោក ជំទាវ ឃឹម រ៉ានី ដែលមិនត្រឹមតែរងការបរិហាកេរ្តិជាសាធារណៈប៉ុណ្ណោះទេ ថែម ទាំងរងនូវការឆបោ.កពីបុគ្គលដេននីស កូកូវីក (Denis Cokovic) ថែមទៀត។ជុំិវញបញ្ហាខាងលើ អង្គភាពយើង មិនទាន់អាចរ.កប្រភព ទំនាក់ទំនងសុំការបំភ្លឺពី  លោក ដេននីស កូកូវីក (Denis Cokovic)   បាននៅឡើយទេ អង្គភាពយើងរងចាំការបកស្រាយបំភ្លឺជានិច្ច ។

ប្រភព ៖ ផេកផ្លូវការទូរទស្សន៏ អាស៊ីអាគ្នេយ៏