អភិបាលខេត្តកំពង់ធំ បន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ

18

ខេត្ត កំពង់ ធំ  ៖  លោក  ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំង សហការី  នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលជន់លិចបង្កឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម័ន្ធ ផ្លូវថ្នល់ ផលដំណាំផ្សេងៗ និងលិចលង់ខូចខាតដំណាំស្រូវនៅភូមិជាន់លែង ឃុំ មាន ជ័យ  ស្រុកសណ្តាន់ និងភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

អាជ្ញាធរដែនដីស្រុកសណ្តាន់ បានរាយការណ៍បញ្ជាក់ថា នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់  ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី១០សង់ ទីម៉ែត្រ  ទៅ២០សង់ ទីម៉ែត្រ  ដែល មាន  ប្រវែងប្រមាណជាង៤០០ម៉ែត្រ និងខូចខាតដំណាំស្រូវជាច្រើនហិតាផងដែរ ។  បន្ទាប់មកលោកអភិបាលខេត្ត និង ក្រុម ការងារ   បានបន្តអញ្ជើញទៅត្រួតពិនិត្យជំនន់ទឹកភ្លៀង នៅភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ។

ជាមួយ គ្នានោះ  អាជ្ញាធរដែនដីស្រុកប្រាសាទសំបូរ បានរាយការណ៍ថា ទឹកបានជន់លិចផ្លូវក្រាលកៅស៊ូកម្ពស់ពី២០  សង់ ទីម៉ែត្រ  ទៅ៣០  សង់ ទីម៉ែត្រ  មាន ប្រវែងប្រមាណជាង៨ ០ម៉ែត្រ និងខូចខាត ដំណាំស្រូវ ជាច្រើនហិតាទៀតផង។

នៅក្នុងឱកាសចុះត្រួតពិនិត្យជំនន់ទឹកភ្លៀងនៅស្រុកសណ្តាន់និងស្រុកប្រាសាទសំបូរ លោក  ងួន រតនៈ បានថ្លែងនូវការសោកស្តាយចំពោះ ការខូចខាតផលដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែល បាន បង្ករការលំបាកដល់ការធ្វេីដំណេីររបស់បងប្អូន ប្រជាជន យើង  ។

លោក ងួន រតនៈ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ កូនចៅតូចៗ ខ្លាចលង់ទឹកដោយប្រការផ្សេងៗ ដែល អាចបណ្តាលឲ្យបាត់បង់អាយុជីវិត និងបានណែនាំឲ្យអាជ្ញាធរដែនី ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលលិចលង់ផ្ទះសម្បែង មកកាន់ទីទួល មានសុវត្ថិភាព បណ្តោះអាសន្ន សិន  ទម្រាំ ទឹក ស្រក ចាំ វឹល ត្រឡប់ ទៅ កាន់ លំនៅឋាន វិញ   និង ត្រូវ ចាត់ ចែង កងកម្លំាង ការពារ សន្តិសុខ សុវត្ថិភាព  ជូន ពួកគាត់ ឲ្យ បាល្អ៕