គួរឱ្យសង្វេ..គណាស់ បុរស៣នាក់ ជួបឧបហេតុក្នុងករណីធ្លាក់រថយន្ដចូលជ្រោះទំនប់វារីអគ្គិសនីកំចាយខេត្តកំពត

291

ខេត្តកំពត ៖ ករណីបុរសបីនាក់បានបាត់ខ្លួន ក្នុងនោះមានជនជាតិចិនពីរនាក់ ក្រោយពេលជិះរថយន្តតួរីសពណ៌សមួយគ្រឿង បើកធ្លាក់ជ្រោះនៅចំណុចក្រោមទំនប់វារីអគ្គិសនីកំចាយ ចម្ងាយ ១៥០ ម៉ែត្រ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គច្រកទឹកឈូ ខេត្តកំពតពេលនេះសមត្ថកិច្ចរកឃើញសពបុរសទាំង៣នាក់នោះហើយ។

សមត្ថកិច្ចខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង១០យប់ដោយរថយន្តលិចបាត់ ។

នៅក្នុងពេលនោះទឹកក្នុងទំនប់វារីអគ្គិសនីកំពុងមានការកើនឡើងខ្លាំង។

ក្រោយទទួលបានព័ត៌មានរហូតមកដល់ម៉ោង ១២ ថ្ងៃ ត្រង់នៅថ្ងៃទី ២៩​ ខែកញ្ញា ឆ្នាំ ២០២២ ទើបប្រទះ ឃើញរថយន្តនោះនៅខាងក្រោមកន្លែងកើតហេតុចម្ងាយប្រហែល ៥០០ ម៉ែត្រ ចំណែកឯមនុស្សវិញបានបាត់ខ្លួន។

សមត្ថកិច្ចក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា រថយន្តដែលបានជួបគ្រោះថ្នាក់នេះ ម៉ាកតួរីស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១AH ៨៤៣៧ បើកបរដោយឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

អ្នករួមដំណើរជាជនជាតិចិនពីរនាក់មានឈ្មោះ Li Zhen ភេទប្រុស ឆ្នាំកំណើតថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៩៩ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ១៨៨៦៤៤៦ និងឈ្មោះ Xiong Erpi ភេទប្រុស ឆ្នាំកំណើតថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៨៨ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ២៧៤៩៤១ អ្នកទាំងបី បានបាត់ខ្លួនរកមិនទាន់ឃើញនោះទេ។

ក្នុងហេតុការណ៍ដែលមានការបាត់ខ្លួនបីនាក់នេះកំពុងស្ថិតនៅក្រោមប្រតិបត្តិការរុករក ករណីនេះបានដឹកនាំកម្លាំងសមត្ថកិច្ចដោយលោក អ៊ុម ច័ន្ចសោធន អភិបាល ស្រុកទឹកឈូ។

លោកអភិបាលស្រុកទឹកឈូបញ្ជាក់ឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរហូតមកដល់ព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរស្រុកទឹកឈូ ត្រូវបានប្រតិបត្តិការស្វែងរកបុរសទាំងបីនាក់ដែលបានបើករថយន្តធ្លាក់ជ្រោះចំណុចខាងក្រោមទំនប់វារីអគ្គិសនីកំចាយ ដែលបាត់ខ្លួននោះត្រូវបានរកឃើញនៅព្រឹកមិញនេះហើយ៕