គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី 2 បានឈូសឆាយជួសជុលផ្លូវពីរខ្សែដែលបានមកពីសប្បុរសធម៌

42

គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី 2 បានឈូសឆាយជួសជុលផ្លូវពីរខ្សែដែលបានមកពីសប្បុរសធម៌
ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្រុមទី 4  ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឡុង ណារិន ព្រមទាំងលោកចៅសង្កាត់ទួលសង្កែទី២ និងក្រុមការងារបានយកគ្រឿងចក្រចុះឈូសឆាយផ្លូវលេខ១៨១៨ និងផ្លូវលេខ ១៧២៩ ពិនិត្យជួសជុល ស្ថានភាពផ្លូវ ខាងលើនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ព្រោះរដូវនេះជារដូវវស្សាផងដែរ។

ជាលទ្ធផលទឹកចិត្តសប្បុរសធម៌ជាច្រើនបានជួយជាសម្ភារៈនិង ថវិការផ្ទាល់ខ្លួនដែរ ឯកឧត្តម ឡុង ណារិន បានឧបត្ថម្ភក្នុងការអភិវឌ្ឍន៍ផ្លូវជូនប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំ ខាងលើពួកគាត់មានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តជាខ្លាំងណាស់។
ដោយឃើញពីសណ្តានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និងជូនពរដល់ឯកឧត្តម ឡុង ណារិន និងលោកចៅសង្កាត់ទួលសង្កែទី២ ព្រមទាំងក្រុមកាងារដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួសជុលផ្លូវមួយខ្សែនេះឲ្យបានហើយជាស្ថាពរ សូមទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជួបពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។