អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្តើមទស្សនកិច្ចផ្លូវការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

18

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ នៅរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ផ្លូវការ នៅ ប្រទេសព្រុយណេ ដារូសាឡឹម។

ដំណើរ ទស្សនកិច្ច រប ស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៅប្រទេសព្រុយណេដារូសាឡឹម មាន រយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បី បង្កើនភាពជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការ រ វាង កងទ័ពប្រទេស ទាំងពីរ។

ក្នុង អំឡុង ពេលទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នឹងជួបប្រជុំការងារទ្វេភាគីជាមួយមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ, ជួបសវនាការជាមួយរដ្ឋមន្រ្តីការពារជាតិ, ចូលបង្គំ គាល់ព្រះចៅស៊ុលតង់ និងទស្សនកិច្ចនៅទីតាំងមួយចំនួនទៀត នៃអង្គភាពប្រភេទទ័ព ៕