ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ២សែននាក់ ដែលបានដើរកម្សាន្ត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។
ភ្ញៀវទេសចរសរុបទូទាំងប្រទេសមាន ១ ២៥៩ ១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១ ២៤៤ ៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៤ ៤៧៩នាក់។
ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖
១ ខេត្តបាត់ដំបង ២១០ ១២២នាក់
២ ខេត្តសៀមរាប ១៤៣ ៤៧០នាក់
៣ ខេត្តកែប ១១៦ ៧៧៦នាក់
៤ ខេត្តពោធិ៍សាត់ ៩៦ ៤៥២នាក់
៥ ខេត្តព្រះសីហនុ ៨៤ ៥៥៧នាក់
៦ ខេត្តកំពង់ចាម ៧៩ ៥៧៤នាក់
៧ ខេត្តកំពត ៧៧ ៥៤៨នាក់
៨ ខេត្តកណ្តាល ៥៤ ៥៤៦នាក់
៩ ខេត្តកំពង់ឆ្នាំង ៥៤ ០២៦នាក់
១០ ខេត្តប៉ៃលិន ៤៩ ៧៤៨នាក់។