ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០:៤០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នាវាកងទ័ពជើងទឹកកាណាដា ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះគោលដៅសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងជូនក្បួន អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
នាវាឈ្មោះ HMCS WINNIPEG (FFH338)
+ លក្ខណ:ទូទៅរបស់នាវា÷
_ បណ្តោយ ១៣៤.៧m
_ ទទឹង ១៦.៥m
_ ជម្រៅទឹក ៧.៥m
_ ទម្ងន់ផ្ទុក ៥.១០០តោន
_ មាននាវឹកសរុបទាំងអស់ចំនួន ២៥៥នាក់ ដឹកនាំដោយលោកមេបញ្ជាការនាវា CDR Annick Fortin (លោកវរនាវីទោ អានិក ហ្វ័ទីន) ៕