ចា…ប់ខ្លួន​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ម្នាក់បញ្ជូន​ទៅ​តុលា ការ រឿង​ស៊ីដាច់​ប្រាក់​ជាង​៦​០ម៉ឺន​ដុល្លារ

234

ភ្នំពេញ ប្រធានផ្នែកត្រួតពិនិត្យ និងប្រតិបត្តិការ នៃធនាគារហត្ថា ​.​ ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយជាប់ចោទពីបទ (​រំលោ​.​ភលើទំនុកចិត្តពិសេសដោយអភិបាល បុគ្គលផ្សេងទៀត លួចចូលទៅដល់ ស្ថិតនៅនឹងប្រព័ន្ធប្រតិប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្ទន័យ និងបញ្ចូល លុបបំបាត់ កែប្រែដោយទុច្ចរិតនូវទិន្ទន័យ​) និយាយឲ្យស្រួលស្តាប់ គឺជាការលួចប្រាក់របស់ធនាគារអស់រាប់សែនដុល្លារ ដោយយកទៅលេងល្បែ​.​ស៊ីសង បៀរប៉ក់ តាមអនឡាញក្នុងទូរស័ព្ទដៃ

ជនសង្ស័យខាងលើនេះមានឈ្មោះ ស្រ៊ុ សាវុ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរប្រធានផ្នែកត្រួតពិនិត្យក្រុមហ៊ុនធនាគារហត្ថា ​.​ មានទីលំនៅផ្លូវ​BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ

តាមប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះ ស្រ៊ុ សាវុ គឺជាបុគ្គលិកបម្រើការងារនៅធនាគារហត្ថា ​.​ ការិយាល័យកណ្តាល ជាប្រធានផ្នែកត្រួតពិនិត្យប្រតិបត្តិការជាន់ខ្ពស់ ដែលមានតួនាទីពិនិត្យរាល់ប្រតិបត្តិការឯកសារ ព័ត៌មានទាក់ទងអតិថិជនគ្រប់ប្រតិបត្តិការសាខារបស់ធនាគារ ទាំងទៅលើឯកសារ និងនៅក្នុងប្រព័ន្ធ ផ្ទុយទៅវិញ ឈ្មោះ ស្រ៊ុ សាវុ បានប្រព្រឹត្តខុសពីគោលការណ៍និងការហាមឃាត់ដាច់ខាតរបស់ធនាគារ ដោយបានលួចធ្វើការកែប្រែព័ត៌មានរបស់អតិថិជននៅក្នុងប្រព័ន្ធធនាគារ ដើម្បីអាចមានសិទ្ធិយកគណនីរបស់អតិថិជនទៅគ្រប់គ្រង និងលួចដកប្រាក់របស់អតិថិជន ដោយការផ្ទេរប្រាក់ចេញពីគណនីរបស់អតិថិជនតាមរយៈការតម្លើងកម្មវិធីធនាគារចល័តនៅទូរស័ព្ទដៃ

ករណីដូចបានរៀបរាប់ខាងលើនេះ ទើបអ្នកគ្រប់គ្រងនាគារ គេបានស្រាវជ្រាវរកឃើញថា ឈ្មោះ ស្រ៊ុ សាវុ ជាអ្នកកែប្រែព័ត៌មាន និងលួចដកប្រាក់របស់អតិថិជនចំនួនគណនី ដែលមានទឹកប្រាក់បាត់បង់ចំនួន ៦៥៥ ៤៦៥ ដុល្លារអាមេរិ កាលពីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២២ ដូច្នោះហើយត្រូវបានអ្នកគ្រប់គ្រងធនាគារនោះគេប្តឹង និងឃាត់ខ្លួនជនសង្ស័យនាំ ទៅប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យក៏បានសារភាពដែរថា ខ្លួនបានចូលបម្រើការងារជាបុគ្គលិកធនាគារហត្ថា តាំងពីឆ្នាំ២០១១ ដោយមានតួនាទីជាប្រធានផ្នែកត្រួតពិនិត្យការប្រតិបត្តិ ទទួលបានប្រាក់ខែ៨៣០ដុល្លារអាមេរិ និងប្រាក់ត្ថផ្សេងទៀត លុះមកដល់ឆ្នាំ២០២២ គេបានធ្លាក់ខ្លួនជាមនុស្សវក់នឹងល្បែ​.​ស៊ីសង បៀរប៉ក់ តាមអនឡាញ លេងក្នុងទូរស័ព្ទដៃ ហើយក៏បានចាញ់ប្រាក់អស់ជាបន្តបន្ទាប់ ដោយសារចង់បានប្រាក់នោះត្រឡប់មកវិញ នៅអំឡុងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ខ្លួនបែកគំនិតបង្កើតគណនីធនាគារចំនួន Mbile Banking ហើយបានភ្ជាប់អតិថិជនផ្សេងដែលប្រើប្រាស់ធនាគារហត្ថា ឲ្យចូលរួមជាមួយ រួចផ្ទេរប្រាក់ទៅគណនី វី និង ABA របស់ខ្លួន

ចម្លើយសារភាពរបស់ជនសង្ស័យបន្តថា បើគិតទៅខ្លួនបានផ្ទេរប្រាក់ (​លួច​) ដោយគ្មានការអនុញ្ញាតពីអ្នកគ្រប់គ្រងធនាគារ យកទៅប្រព្រឹត្តល្បែ​.​ស៊ីសងហិនហោចអស់សរុបជាង៦០ម៉ឺនដុល្លារអាមេរិ (​ជាងហុកសិបម៉ឺនដុល្លារអាមេរិ​) ហើយទីបំផុតត្រូវទទួលរងទណ្ឌកម្ម បែកបាក់ក្រុមគ្រួសារ និងដេកពន្ធនាគាររាប់ឆ្នាំ ដោយសារល្បែ​.​ស៊ីសង បៀរប៉ក់ នោះតែម្តង