ពុទ្ធោអើយ មានករណីលិចទូកមួយគ្រឿង ដែលក្នុងទូកនោះមានអ្នកទេសចរណ៍ជាជនជាតិចិនចំនួន ៤១នាក់ បានលិច ខណៈពេលកំពុងបើកនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារី និងកោះតាង

312

ខេត្តព្រះសីហនុ ៖ មានគ្រោះអាសន្នមួយកើតឡើង ខណៈករណីលិចទូកដឹកជនជាតិចិន នៅតំបន់កោះតាង ខេត្តព្រះសីហនុ សង្គ្រោះមនុស្សបាន ១៨នាក់ និងបាត់ខ្លួនជាង២០នាក់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ ជួយសង្រ្គោះទាំងស្ថានភាពលំបាក នៃខ្យល់រលកសមុទ្រ។

សូមបញ្ជាក់ថា ៖ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីលិចទូកមួយគ្រឿង ដែលក្នុងទូកនោះមានអ្នកទេសចរណ៍ជាជនជាតិចិនចំនួន ៤១នាក់ បានលិចខណៈពេលកំពុងបើកនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារី និងកោះតាង។ សង្ឃឹមឹថាជនរងគ្រោះ ជៀសផុតពីឧប្បត្តិហេតុនេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាន ភ្លាមៗ សមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះដែរជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានជួយសង្រ្គោះមនុស្សចំនួន១៨នាក់ ទាន់ពេលវេលា និងបន្តស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន២៣នាក់ទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះ ដែលបានលិចទូកនោះ បានឱ្យដឹងថា ពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈកប៉ាល់លឿន១គ្រឿង បន្ទាប់មកបានសាងមកឲ្យទូកឈើ១គ្រឿងទៀត នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន២នាក់ និងបានបន្ត នៅលើទូក ឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើនោះបានខូច និងធ្វើដំណើរទៅមុខមិនកើត ក៏ចាប់ផ្តើមលិច បន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូស ពណ៌បៃតង មានមនុស្សចំនួន៦នាក់ បានមកទទួលយកតៃកុង ខ្មែរ២នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ ៤១នាក់ខាងលើនោះចោល ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ។

ជុំវិញករណីខាងលើ សមត្ថកិច្ច និងក្រុមជួយសង្រ្គោះបានសហការជាមួយជនជាតិចិនដែលជាដំណាងអ្នកដំណើរ កំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែល កំពុងបាត់ខ្លួនផងដែរ។

សង្ឃឹមថា, ជនរងគ្រោះអាចជៀសផុតពីគ្រោះថ្នាក់ ក្នុងហេតុការណ៍នេះ ៕