តើអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ទៅជាយ៉ាងណាបើមន្ត្រីក្រោមឱវាទ មានចំណាត់ការទៅលើបទល្មើសតែមួយចំអិនកំពឹសតែប៉ុណ្ណោះ!!!!!!!!

21

#កំពង់ធំ: តាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជានេសាទនូវល្ងាចថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២២ មានបទល្មើសរបាំងណរ៉ាវ សាច់ក្រឡាញឹក ដែលស្ថិតនៅក្នុង ភូមិពាមបាង និងភូមិបាឡូត ស្រុកស្ទោង ខេត្តកំពង់ធំ ។

ចាប់ពីភូមិពាមបាងរហូតដល់ភូមិបាឡូត មានរបាំងសាច់ក្រឡាញឹក ក្រហម ខៀវ ដែលមានប្រវែងវេងៗ ជាង២០កន្លែង ពេលនោះអង្គភាសារព័ត៌មាន (សម្លេងប្រជាជន)VPN TV online news បានចុះផ្ដិតយករូបភាពទាំងស្រុងពីទីតាំងទាំងនោះ ពិតជាមានដូចដែលប្រជានេសាទបានរាយការណ៍ពិតមែន ។

ប្រភពបានបន្តទៀតថា របាំងណរាវសាច់ក្រឡាញឹកទាំងនេះ វាមិនអាចកើតឡើងដោយឯងៗបាននោះទេ គឺដោយសារតែការឃុបឃិតពីមន្ត្រីជំនាញជលផល ដែលល្បីរន្ទឺម្នាក់ គឺលោកនាយរងខណ្ឌខេត្តកំពង់ធំ រាល់បទល្មើសនេសាទដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំ គឺលោកមិនដែលបណ្ដែតបណ្ដោយឲ្យរួចពីក្រញ៉ាំរបស់លោកបានឡើយ។

ប្រជាពលរដ្ឋកំពុងតែដាក់ការសង្ស័យឬក៏ចម្ងល់ សួរថា តើរបាំងណរាវសាច់ក្រឡាញឹកក្រហមខៀវទាំងនេះ ដែលមានប្រវែងៗវាចេះបំបាំងកាយឬយ៉ាងណា? បានជាវាកំពុងតែបណ្ដែតខ្លួននៅលើផ្ទៃទឹកយ៉ាងសង្ហាបានដោយរលូន។

ប្រជាពលរដ្ឋកំពុងតែអស់ជំនឿទៅលើ លោក ប៉ែន សុវណ្ណារឹទ្ធ ដែលជាប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្តកំពង់ធំ រាលអង្គភាពដែលតែងតែផ្សព្វផ្សាយ មន្ត្រីក្រោមឱវាទរបស់លោក ពុំដែលឃើញចាត់ប្រធានការទៅលើមន្ត្រីគ្រាប់ល្ពៅទាំងនោះម្ដងណាឡើយដូច្នេះហើយមានតែ ឯកឧត្តម ងួន រតនះ ដែលជាគណៈនៃគណៈអភិបាលខេត្តកំពង់ធំ ជួយចាត់ប្រធានការទៅលើមន្ត្រីក្រោមឱវាទ នេះផងទាន ដើម្បីទប់ស្កាត់និងជួយថែរក្សាធនធានមច្ឆាជាតិឲ្យបានគង់វង្សយូរវង្វែង ដល់ក្មេងជំនាន់ក្រោយ៕