នាឱកាសនោះ ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ឲ្យកងកម្លាំងនគរបាលខេត្តកណ្តាលទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបង្កើនកិច្ចប្រតិបត្តិការឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ កែសម្រួលឥរិយាបថ ពាក្យសម្តី អាកប្បកិរិយា ឲ្យបានសមរម្យត្រឹមត្រូវ គោលការណ៍សំខាន់គឺ សម្រួលចរាចរណ៍ សម្រួលសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ ឬក៏គោលដៅនានា នាឱកាសបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា កងកម្លាំងរបស់យើងត្រូវអនុវត្តឲ្យបានដាច់ខាតនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសលោកអធិការនគរបាលគ្រប់ស្រុក-ក្រុង ត្រូវធានាបានថានៅក្នុងមូលដ្ឋានរបស់ខ្លួនគ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងករណីពិនិត្យឃើញថាមានស្រុក-ក្រុងនីមួយៗ ជាអ្នកទទួលខុសត្រូវ។
ជាមួយគ្នានោះទេ ឯកឧត្តមស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដោយលោកស្នងការរងម្នាក់ៗទទួលបាន៣០០,០០០រៀល អង្ករ៥០គ.ក្រ, នាយការិយាល័យទាំង៣១ ក្នុងម្នាក់ៗទទួលបាន១០០,០០០រៀល អង្ករ៥០គ.ក្រ និងចាប់ពីនាយរងការិយាល័យដល់មន្ត្រីក្នុងម្នាក់ៗ៥០,០០០រៀល អង្ករ៥០គ.ក្រ៕