ខេត្តក្រចេះ៖ ស្ត្រីមេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើ ដែលគេស្គាល់ ឈ្មោះ ចែ វណ្ណី ! បានដឹកជញ្ជូនឈើតាមរថយន្ត សាំយ៉ុង ពណ៍ស ស្លាកលេខភ្នំពេញ 2AG 8470យ៉ាងគគ្រឹកគគ្រែង ក្នុងខេត្តក្រចេះ ទាំងយប់ទាំងថ្ងៃ គ្មានការរំខានដល់មន្ត្រីជំនាញពាក់ព័ន្ធសោះឡើយ។ ការដឹកជញ្ចូនឈើ របស់ស្ត្រីមេឈ្មួញខាងលើ ត្រូវបានគេដឹងថា៖ ដឹកចេញពី ចំណុចភ្នំខៀវ រួចបន្តចូលលាក់ខ្លួនពួនអាត្មានៅក្នុងការ៉ាស់សាំង យីហោឈ្មោះ (ម៉ូនីកា)កាត់តាមស្រុកសំបូរ ឆ្ពោះទៅខេត្តក្រចេះ តាមបណ្តោយផ្លូវលេខ៧។
មហាជនមានការរិះគន់ចំៗថា៖ មន្រ្តីរដ្ឋបាលព្រៃឈើ នឹងមន្រ្តីបរិស្ថាន រួមនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះមួយចំនួនតូច ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួន ទើបមេឈ្មួញឈ្មោះ ចែ វណ្ណី! ចាស់វស្សារូបនេះ ធ្វើសកម្មភាពដឹកជញ្ជូនឈើរាប់ឆ្នាំមកហើយនោះ កាន់តែប្រព្រឹត្តបទល្មើសលើសដើម បានយ៉ាងរលូនដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីពលរដ្ឋបន្តទៀតថា៖ មេឈ្មួញឈ្មោះ(ចែ វណ្ណី) បច្ចុប្បន្ន មេឈ្មួញម្នាក់នេះនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងអាណាធិបតេយ្យ បានទាំងថ្ងៃ ទាំងយប់ គ្មានសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះទេ ។
ហើយឈ្មួញរូបនេះអាចដឹកជញ្ជូនឈើ កាត់ស្រុកសំបូរ ចូលទៅខេត្តក្រចេះ បានដោយសុខស្រួល នោះ គឺមានការបើកដៃពីសំណាក់លោក កែវ ចំណាន នាយផ្នែករដ្ឋបាលព្រៃឈើអូរគ្រៀង និងលោក វិសាលនាយផ្នែកដែនកោះខ្ញែ ។
ដូច្នេះមហាជន៖ សុំសំណូមពរដល់ ឯកឧត្តម វា ថន អភិបាល នៃគណអភិបាលខេត្តក្រចេះ ព្រមទាំងមន្ត្រីជំនាញក្នុងខេត្ត សូមមេត្តាចាត់កម្លាំងចុះពិនិត្យនិងចាត់វិធានការបង្រ្កាបមេឈ្មួញឈ្មោះ(ចែ វណ្ណី)នេះផងទាន ពុំដូច្នេះទេ មេឈ្មួញខាងលើនេះ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើ បានតាមតែអំពើចិត្តដោយមិនខ្លាចសមត្ថកិច្ចសោះឡើយ៕