កណ្តាល៖កាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង លោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា រួមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីកងម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននាំយកទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ។
ទេយ្យទានទាំងនេះ រួមមាន ៖
-អង្ករ១តោន
-ទឹកបរិសុទ្ធ៥០កេស
-ទឹកផ្លែឈើ៥០កេស
-មី២កេសធំ
-ត្រីខ១កេសធំ
សរុបបច្ច័យ១៨លានរៀល និង ៤៦០ដុល្លារ ៕