ភ្នំពេញ៖ មន្ត្រីយោធាដែលជាឃាតករបាញ់សម្លាប់នារីជាសង្សារខ្លួនកាលពីឆ្នាំ២០២០ នៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល ហេីយព្យាយាមរត់គេចខ្លួនអស់រយះពេល២ឆ្នាំមកហេីយពេលនេះត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានហេីយ។
ការបង្ក្រាបជនដៃដល់ជាឃាតករករណីឃាតកម្មខាងលេីនេះត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃ បច្ចុប្បន្នសមត្ថកិច្ចថៃបានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ៕