ដោយមើលឃើញភាពចាំបាច់របស់ប្រជាពលរដ្ឋ តបតាមការចង្អល់បង្ហាញរបស់លោក ឧត្ដមសេនីយ៍ ទោ ជូនណារិន ស្នងការនគរបាល ខេត្តព្រះសីហនុ និង លោក វរ:សេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាលស្រុកព្រៃនប់ សូមជំរាបជូន បងប្អូន អ៊ុំពូមីង លោកយាយ លោកតាជ្រាបថា ថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ផែនអត្តសញ្ញាណប័ណ្ណនគរបាលស្រុកព្រៃនប់ និងបន្តចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគុំរូថ្មី (ទុតិយតា) នៅឃុំជើងគោ !
ជូនលោក យាយ លោកតា អ៊ុំ ពូមីងបងប្អូនដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង អញ្ជើញទៅបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងបងប្អូន ដែលមានអត្តសញ្ញាណប័ណ្ណគំរូថ្មី ផុតសុពលភាព សូមបងប្អូនទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណឡើងវិញ មុន០៣ខែ ឬ៩០ថ្ងៃចុះក្រោម !!!
+ សម្រាប់អ្នកសុំផ្ដល់ថ្មី
-ដោយភ្ជាប់មកជាមួយនៅ សំបុត្រកំណើត សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ច្បាប់ដើម !
+ សម្រាប់អត្តសញ្ញាណប័ណ្ណគំរូថ្មីអផុតសុពលភាព
– ដោយភ្ជាប់ឯកសារដូចជា សំបុត្រកំណើត (ច្បាប់ដើម) ឫ ច្បាប់ចម្លង សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណគំរូថ្មីដែលផុតសុពលភាព ច្បាប់ដើម សូមបងប្អូនមកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណឡើងវិញ មុន០៣ខែ ឬ៩០ថ្ងៃចុះក្រោម !!!
+ (បញ្ជាក់ ) ទីតាំងនៅ ឃុំ ជើងគោ !!!
សូមជូនជ្រាប !
សូមអរគុណ