ប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារលើកគ្នាស្នើរសុំអភិបាលខេត្តអន្តរាគមន៍ អោយមានដំណោះស្រាយលើចំណាត់ការរុះរើគេហដ្ឋាន និងតូបលក់ដូរពួកគាត់នៅចំនុចជើងភ្នំសំពៅ

12

ខេត្តបាត់ដំបង ៖ ក្រោយទទួលបានលិខិតជូនដំណឹងមួយច្បាប់របស់រដ្ឋបាលស្រុកបាណន់ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដោយបង្គាប់អោយពួកគាត់ធ្វើការរុះរើ សំណង់ រោង តូបលក់ដូរនៅចំណុចជើងភ្នំ និងលើខ្នងភ្នំសំពៅ ដោយគ្មានការដោះស្រាយអ្វីទាំងអស់ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ពួកគាត់បានលើកគ្នាមកខាងមុខសាលាខេត្តដើម្បីស្នើរសុំឯកឧត្តមអភិបាលខេត្តជួយអន្តរាគមន៍អោយមានដំណោះស្រាយលើចំណាត់ការខាងលើនេះ។

ពលរដ្ឋបានលើកឡើងថា តូបលក់ដូរនេះពុំមែនគ្រាន់តែជាតូបលក់ដូរនោះទេ តែជាលំនៅដ្ឋានដែលពួកគាត់បានរស់នៅចន្លោះជាង២០ឆ្នាំរហូតមានដល់ជាង៣០ឆ្នាំមកហើយ ដោយមានទាំងការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងមានសិទ្ធិបោះឆ្នោត មានសៀវភៅគ្រួសារ មានលេខផ្ទះ មានក្រុម មានភូមិ ចុះបញ្ជីត្រឹមត្រូវថែមទៀតផងដែរ ។

ហើយគោលបំណងដែលពួកគាត់លើកគ្នាមកថ្ងៃនេះ

 

ទី១. មិនប្រឆាំងចំពោះគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ក៏ដូចជាមិនទាមទា

កាន់កាប់ឬបន្តរស់នៅតទៅទៀតទេ ប៉ុន្តែស្នើរសុំគោលនយោបាយដោះដូរសំណងអោយបាន

ត្រឹមត្រូវសមរម្យដែលអាចទទួលយកបានតាមលក្ខណៈវិនិច្ឆ័យតាមប្រភេទ ទាំងខ្នងផ្ទះព្រមទាំងគូបលក់ដូរ ប្រកបដោយសេចក្តីថ្លៃថ្នូរ /ទី២. មិនមានការរុះរើណាមួយកើតឡើងឡើយ ដរាបណាមិនទាន់ទទួលបានដំណោះ

ស្រាយ និងការព្រមព្រៀងពីម្ចាស់លំនៅដ្ឋាននីមួយៗ /ទី៣-ការរុះរើនិងត្រូវធ្វើឡើងដោយម្ចាស់ផ្ទះ ក្រោយទទួលបានដំណោះស្រាយសមស្របដែលមានជាលាយល័ក្ខអក្សរស្នាមមេដៃព្រមព្រៀងពីម្ចាស់ផ្ទះនិងម្ចាស់តូបនីមួយៗ /ទី០៤-ស្នើសុំសិទ្ធិការពារសុវត្ថិភាព សន្តិសុខក្នុងការរស់នៅបច្ចុប្បន្ន ប្រសិនបើមាន

ការគំរាមកំហែងទាំង ផ្លូវកាយឬស្មារតី ឬការបំផ្លាញផ្សេងៗ ឬការលួចដុតបំផ្លាញក្នុងរូបភាព

ណាមួយ ពួកគាត់សុំទម្លាក់បន្ទុកនេះទាំងស្រុងទៅលើស្ថាបនដែលបង្គាប់អោយរុះរើ ជាអ្នក

ទទួលបុសត្រូវ /ទី៥- ស្នើសុំបន្តការលក់ដូរទាំងលើភ្នំនិងខាងក្រោមរហូតដល់ដាច់ខែវិច្ឆិកា២០២២ ព្រោះខ្ចីលុយគេមកទិញទំនិញលក់ច្រើន បើមិនអោយលក់អត់មានលុយសងគេទេ។

ក្រោយការជួបជុំប្រមូលផ្តុំគ្នារបស់ក្រុមអាជីវករជាប្រជាពលរដ្ឋខាងលើនេះរដ្ឋបាលខេត្តបាត់ដំបង បានអនុញ្ញាតិឲ្យមនុស្សតំណាងចំនួន ២នាក់ចូលជួបពិគ្រោះការងារហើយបានបញ្ជាក់ថា តំណាងរដ្ឋបាលសាលាខេត្តសុំរយ:ពេល៣ថ្ងៃដើម្បីបំពេញបែបបទស្នើទៅដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបន្តដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់៕