ភ្នំពេញ៖ ក្រោយពីមានការ ចែករំលែកពេញបណ្តាញសង្គម នូវវិដេអូ កាលពីថ្ងៃទី៦ ខែកញ្ញា ស្តីពីសកម្មភាព បុរសមួយក្រុមចុះទៅ លាយស៊ីម៉ង់ត៍ បិទប្រហោងគម្របលូ នៅក្រោយផ្សារច្រាំងចំរេះ ក្រុម៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ដោយអះអាងថា ជាការបញ្ជារបស់លោកចៅសង្កាត់ច្រាំងចំរេះទី២ ពេលនេះ លោក ចៅ សង្កាត់ បានចាត់ឱ្យកម្លាំងសង្កាត់ ចុះកាយស៊ីម៉ង់ត៍នោះ ចេញពីប្រហោងគម្របលូ សម្រាប់ឱ្យទឹកហូរចូលលូជាធម្មតាឡើងវិញ។ ដោយ លោក បដិសេធថា មិនបានបញ្ជា ដូចការលើកឡើង ក្នុងវិដេអូឃ្លឹប នោះឡើយ ។
យោងតាម ម្ចាស់ គណនីហ្វេសប៊ុក មួយសុំមិនបញ្ជេញឈ្មោះ បានថត បង្ហោះរឿងរ៉ាវមួយដោយមានមនុស្សមួយក្រុម ថា ជាការបញ្ជារបស់លោកចៅសង្កាត់ ច្រាំងចំរេះទី២ ឲ្យ បានមកបិទគម្របលូ នៅមុខផ្ទះរបស់គាត់ ដោយគាត់សម្តែងការហួសចិត្ត នេះជាលើកទីមួយហើយដែលមានករណីបែបនេះ។ យោងតាមវីដេអូដែលបានបង្ហោះរឿងរ៉ាវនេះបានកើតឡើងនៅ ក្រោយផ្សារគីឡូម៉ែត្រលេខ៧ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ភ្នំរាជធានីពេញ ដោយបងស្រីម្ចាស់គណនីខាងលើបាននិយាយរៀបរាប់ថា ផ្លូវប្រព័ន្ធលូបង្ហូរទឹកខាងលើនេះ មានលក្ខណៈស្រុតជាយូរណាស់មកហើយ ក៏ប៉ុន្តែក៏មានការហាមស្ត្រីជាម្ចាស់ផ្ទះខាងលើមិនឱ្យចាក់ទឹកពីលើឡើយ ហើយ លោក ស្រី ក៏មិនដែល ចាក់ទឹកចូលប្រហោងលូនោះឡើយ។ រហូតឈានដល់ចាត់មនុស្សឱ្យមកចាក់ស៊ីម៉ង់ត៍បិទគម្របលូនេះតែម្តង។
ក្រោយពីមានការផ្សព្វផ្សាយនិងរិះគន់ព្រោងព្រាតនៅតាមបណ្តាញសង្គម ហ្វេកបុក នៅល្ងាចថ្ងៃទី៦ខែកញ្ញា លោក ចៅសង្កាត់បានចាត់ឱ្យកម្លាំងសង្កាត់ ចុះកាយស៊ីម៉ង់ត៍នោះ ចេញពីប្រហោងគម្របលូ សម្រាប់ឱ្យទឹកហូរចូលលូជាធម្មតាឡើងវិញ។ដោយលោក អះអាងថា មិនបានចេញបញ្ជាដូច្នោះទេ ។នៅល្ងាចថ្ងៃអង្គារ ទី៦កញ្ញានេះ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានចាត់អោយលោក សុះ សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់ ដឹកនាំមន្ត្រីសង្កាត់ មេភូមិ ចុះពិនិត្យ និងដាប់ប្រហោងលូវិញ។ លូនោះ ស្ថិតនៅក្រោយផ្សារច្រាំងចំរេះ ក្រុម៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ហើយក្រុមការងារសង្កាត់ មិនបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ផ្ទះ ដែលបោចរោមមាន់ទេ ព្រោះម្ចាស់ផ្ទះ បានទៅទិញមាន់ នៅម្តុំឧត្តុង្គ៕