នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី និងចុះបឋមសិលាសាងសង់អគារទីស្នាក់ការអធិការដ្ឋាននគរបាលខណ្ឌមានជ័យ(ថ្មី) ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអំណោយរបស់ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ប៉េង ហ៊ួត ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក ឡុង ង៉ែត អភិបាលរង តំណាងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក នាយប៉ុស្តិ៍ទាំង០៧ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងតំណាងរបស់ក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ប៉េង ហ៊ួត ផងដែរ ៕