ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតដុះស្លែមួយកន្លែងក្នុងសង្កាត់ស្រះចកបានបើកលេងជារៀងរាល់ថ្ងៃអធិការខណ្ឌដូនពេញមើលរំលង!

80

ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់តាមបណ្តាញអ៊ីនធើណេត មានចាក់បាល់ Joker និងល្បែងភ្នាល់ជាច្រើនប្រភេទទៀត កំពុងបើកដំណើរការយ៉ាងរលូននិងបានអន្ទងចិត្តអ្នកញៀនល្បែងឱ្យចូលទៅលេងយ៉ាងពពាក់ពពូនដោយមិនឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញទៅបង្រ្កាបទាល់តែសោះ ។

ប្រជាពលរដ្ឋរស់នៅទីនោះបានបង្ហើបឱ្យដឹងថា ទីតាំងល្បែងស៊ីសងនេះស្ថិតនៅផ្ទះលេខ៥៧ ផ្លូវ៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបើកលេងជារៀងរាល់ថ្ងៃ ឃើញតែអ្នកញៀនល្បែងស៊ីសងចូលទៅចាក់បាល់ និងលេងល្បែងផ្សេងទៀតយ៉ាងគគ្រឹកគគ្រេងជាពិសេសនៅពេលរាត្រីមិនដែលឃើញលោកទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញទៅបង្រ្កាបសោះសង្ស័យតែម្ចាស់ទីតាំងល្បែងស៊ី សងនេះមានបារមីខ្លាំងពូកែចាំបាំងខ្នងរងមុខឱ្យទេដឹង។

ប្រជាពលរដ្ឋបានបន្តថា ដោយសារលោកអធិការខណ្ឌដូនពេញមិនព្រមទៅបង្រ្កាបល្បែងស៊ីសង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះទើបបទល្មើសចោរកម្ម លួច ឆក់ ប្លន់កើតមានព្រោងព្រាតដូចឃើញស្រាប់បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់មិនតិចនាក់ត្រូវរងគ្រោះឥតឈប់ឈររហូតមានអ្នកខ្លះរងរបួសដល់រាងកាយ និងខ្លះទៀតបាត់បង់ជីវិតក៏មាន។

ប្រជាពលរដ្ឋបានបញ្ជាក់លោកអធិការខណ្ឌដូនពេញទៅបង្រ្កាបទីតាំងល្បែងស៊ីសងនេះនៅថ្ងៃណាមួយក្រោយពីសារព័ត៌មានជាច្រើនបានចុះផ្សាយជាសាធារណៈ ឲ្យមហាជនបានឃើញផង៕

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបនល្បែងសុីសងនោះបានសំណូមពរទៅដល់ លោកសុខពេញវុទ្ធ អភិបាលខណ្ឌដូនពេញសូមចាត់មន្រ្តីក្រោមឪវាទចុះទៅពិនិត្យមើលទីតាំងជាក់ស្តែងនិងធ្វើការបង្រ្កាបទីតាំងបនល្បែងនេះផងដើម្បីអនុវត្តទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។