ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៣នាក់ (សុទ្ធតែជាប្រភេទអូមីក្រុង) ,ជាសះស្បើយចំនួន ១២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងសរុបចំនួន ១៣៧.៦៥០នាក់, ករណីជាសះស្បើយចំនួន ១៣៤.៤៨៣នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។