នៅរសៀលថ្ងៃសុក្រ ៧កើត ខែភទ្រប ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នេះនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំរៀបចំកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ។
កិច្ចប្រជុំខាងលើពិភាក្សាការងារមួយចំនួនដូចខាងក្រោមៈ
ក-គោលបំណង
១-ធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ
២-ទប់ស្កាត់ផលប៉ះពាល់សុខភាពននិងបរិស្ថាន
៣-ទប់ស្កាត់ការយកចំណីផ្លូវធ្វើអាជីវកម្ម
លក់ដូរអាណាធិបតេយ្យ
៤-ទប់ស្កាត់បញ្ហាកកស្ទះចរាចរណ៍។
ខ-កំណត់យុទ្ធសាស្ត្រនិងគោលដៅអាទិភាព កន្លែងដែលមានបញ្ហាប្រឈមនឹងត្រូវដោះស្រាយ។
សមាសភាពចូលរួមមានៈ
-លោកស្នងការរងពាក់ព័ន្ធ
-លោកនាយការិយាល័យពាក់ព័ន្ធ
-លោកអធិការ អធិការរងនគរបាលក្រុងតាខ្មៅ។
-លោកអភិបាលរងក្រុងតាខ្មៅ និង
លោក-លោកស្រីប្រធានការិយាល័យចំណុះ
-លោកមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុងតាខ្មៅ
-លោក-លោកស្រីចៅសង្កាត់ទាំង១០ចំណុះក្រុងតាខ្មៅ
-លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១០
សរុបចំនួន៥២នាក់ (ស្រី២)។